Bayern Munich នឹងអាចយកបានកីឡាករវ័យក្មេងម្នាក់ ដោយមិនមានតម្លៃខ្លួនពីអង់គ្លេស

0

កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស ដែលកំពុងលេងនៅលីគទី២របស់អង់គ្លេស Omar Richards ត្រូវបាន the Goal
ចេញផ្សាយថា នឹងអាចបន្តអាជីព និងសមត្ថភាពរបស់ខ្លួន ជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ជាមិនខាន ខណៈដែលកុងត្រារបស់គាត់ ក៏កាន់តែកៀកនឹងផុតទៅហើយ ជាមួយនឹងក្លឹបបច្ចុប្បន្ន។

កីឡាករយុវជនឆ្នើមរបស់ក្លឹប Reading ត្រូវបានប្រភពដដែលសរសេរទៀតថា បានបញ្ចប់ទៅនៃការធ្វើតេស្តពិនិត្យសុខភាព រួចរាល់ហើយ ហើយព្រមទាំងបានយល់ព្រម ជាមួយនឹងកុងត្រាដែលមានរយៈពេល៤ឆ្នាំ នៅទឹកដី Allianz Stadium ផងដែររហូតដល់ឆ្នាំ២០២៤។

The Goal ហ៊ានអះអាងថា កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងចូលរួមជាមួយនឹងក្លឹបអាល្លឺម៉ង់ ក្រោយពេលដែលកុងត្រារបស់គាត់ នឹងត្រូវផុតសុពលភាព នាខែមិថុនាខាងមុខនេះ៕

ប្រែសម្រួល៖ Lee