Cadena SER បានបែកធ្លាយព័ត៌មាន កាលពីថ្ងៃច័ន្ទថា អតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Catala ត្រូវបានគេនាំទៅឃុំឃាំង បន្ទាប់ពីមានការវាយឆ្មក់ចូលការិយាល័យ ដោយប៉ូលីសក្នុងតំបន់។
ក្រៅពីលោក Bartomeu មានការចាប់ខ្លួនមនុស្ស ៣ នាក់ផ្សេងទៀត ត្រូវបានធ្វើឡើងនៅដំណាក់កាលនោះ។
ទោះជាយ៉ាងណា Barca នៅមិនទាន់ផ្តល់ព័ត៌មានលម្អិតណាមួយនោះទេ បច្ចុប្បន្នក្លឹបនឹងបានកំពុងរៀបចំ តំណែងមេដឹកនាំថ្មីនៅថ្ងៃទី ៧ ខែមីនាខាងមុខនេះ ដោយលោក Joan Laporta, Victor Font និង Toni Freixa បេក្ខជនដែលនៅសេសសល់ទាំងបី បានឈរឈ្មោះបោះឆ្នោត ដើម្បីបំពេញតួនាទីជាប្រធានក្លឹបដែលនៅទំនេរ៕