Man UTD នឹងជួប AC Milan ក្នុងពាន Europa League បន្ទាប់ពីចាប់គូសាថ្មី

0

Europa League បានឈានមកដល់វគ្គចាប់គូសាជាថ្មី ខណៈដែល Rangers នឹងត្រូវប្រកួតប៉ះនឹង Slavai Prague ហើយក្រុមយក្សអ៊ីតាលី Roma នឹងត្រូវជួបប្រកួតប៉ះនឹងក្រុម Shakhtar Donetsk ។

ដោយឡែកបិសាចក្រហម Manchester United នឹងត្រូវជួបប្រកួតជាមួយ នឹងក្រុមជើងខ្លាំងអ៊ីតាលី AC Milan នៅក្នុងវគ្គ១៦ក្រុមចុងក្រោយនេះផងដែរ ចំណែកឯ Arsenal នឹងប្រកួតប៉ះនឹង Olympiacos ហើយ Spurs នឹងត្រូវប៉ះក្រុម Dinamo Zagreb។

ចំពោះការប្រកួត ដែលគួរឲ្យចាប់អាម្មណ៍ជាងគេ នៅពេលនេះគឺ ការប្រកួតរវាងក្រុមបិសាចក្រហម ប៉ះជាមួយនឹង ក្រុមរបស់លោកព្រះ Zlatan Ibrahimovic នាថ្ងៃទី ១៩ខែមិនាខាងមុខនេះ៕