Liverpool ឈ្នះ Sheffield ក្នុងលទ្ធផល ២-០ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ (Video)

0

លោក Jurgen Klopp កំពុងផ្តោតលើការប្រកួតជម្រុះក្របខ័ណ្ឌ Champions League បន្ទាប់ពីក្រុមរបស់លោក បានត្រលប់ទៅរកជ័យជំនះវិញ ជាមួយនឹងជ័យជំនះ ២-០ លើក្រុម Sheffield United ជាលទ្ធផលសំខាន់បំផុត ដែលបាននាំឱ្យក្រុម ឈានទៅវគ្គ Sermi-Final ក្រោយបរាជ័យ ៤ប្រកួតជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League។

កន្លងមកនេះ Klopp បានដឹកនាំហង្សក្រហម ដែលញាំញីដោយរបួស ទាំងអវត្តមានកីឡាករឆ្នើមៗ ក្នុងការប្រកួតជាច្រើន ប៉ុន្តែរយៈចុងក្រោយនេះ ក្រុមលេខ ៦ Liverpool ទទួលបានជ័យជំនះដែលចាំបាច់បំផុត មុនពេលការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រាត់ នាសប្តាហ៍ខាងមុខ ជាមួយតោខៀវ Chelsea ដែលជាក្រុមនៅកំពូលតារាង៕

សូមទស្សនាវីដេអូហាយឡាយ៖