សមាគមអ្នកចាត់ការទូទៅសម្ព័ន្ធ (LMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា អតីតគ្រូបង្វឹកក្រុម West Ham United និង Newcastle United បានទទួលមរណភាពក្នុងអាយុ ៦៥ ឆ្នាំដោយសារមានជំងឺ មហារីកដុំសាច់ក្នុងខួរក្បាល។
សូមបញ្ជាក់ថា Glenn Victor Roeder គ្រូបង្វិកជនជាតិអង់គ្លេស ធ្លាប់បានដឹកនាំក្រុម Leyton Orient, Queens Park Rangers និង Newcastle បានបន្តគ្រប់គ្រង Gillingham, Watford និងលោកក៏ធ្លាប់បម្រើការជាគ្រូបង្វឹក ក្រោមការដឹកនាំរបស់លោក Glenn Hoddle សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ៕