Real Madrid ត្រូវបានគេជឿជាក់ថា នឹងអាចអនុញ្ញាតិឲ្យកីឡាករខ្សែការពារ សញ្ជាតិប្រេស៊ីល Marcelo ចាកចេញទៅចូលរួមជាមួយនឹងក្លឹបអ៊ីតាលី Juventus នៅចុងរដូវកាលនេះ ហើយខណៈដែលរដូវកាលនេះ គាត់ហាក់ដូចជាមិនសូវបានប្រកួតឡើយ ក្រោមការដឹកនាំរបស់លោក Zidane៕
Marcelo ត្រូវបានទទួលស្គាល់ថា ជាកីឡាករដែលជាកម្លាំងសំខាន់បំផុតរបស់ក្លឹប នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប៉ុន្តែបែរជាបានធ្លាក់ទំរង់លេង និងប្រគល់តំណែងនេះទៅឲ្យកីឡាករចំណូលថ្មី Ferland Mendy បាត់ទៅហើយ ខណៈដែលលោក Zidane ជឿជាក់ថាអនុញ្ញាតិឲ្យ Marcelo ចេញគឺជារឿងល្អទៅវិញនោះទេសម្រាប់គាត់។
កុងត្រារបស់ Marcelo ជាមួយនឹងក្លឹប Real Madrid មានសុពលភាពត្រឹមឆ្នាំ២០២២ ហើយជឿជាក់ថា ប្រសិនបើការផ្ទេរពិតជាអាចទៅរួចនោះ គាត់នឹងអាចមានតម្លៃយ់ាងហោចណាស់ ពី៨ទៅ១០លានអ៊ឺរ៉ូសម្រាប់ Juventus ចំណាយហើយការចរចាចាកចេញ នឹងអាចធ្វើឡើងនៅក្នុងរដូវក្តៅនេះជាមិនខាន៕
ប្រែសម្រួល៖ Lee