Klopp អាចនឹងបាត់បង់តារាឆ្នើមរបស់ក្លិប ខណៈមានក្លិបយក្សពីរកំពុងតែដណ្តើមគ្នាចង់បាន Wijnaldum

0

ក្លិបយក្សបារាំង Paris Saint-Germain និង Inter Milan ត្រូវគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសម្លឹងមើលមិនដាក់ភ្នែក លើខ្សែបម្រើ Liverpool កីឡាករ Georginio Wijnaldum សម្រាប់កុងត្រាថ្មី។

កីឡាករសញ្ជាតិហូឡង់វ័យ ៣០ឆ្នាំរូបនេះ គឺជាផ្នែកដ៏សំខាន់មួយរបស់ក្រុមលោក Klopp ចាប់តាំងពីគេ​បានផ្ទេរមកកាន់ទឹកដី Anfield ពីក្រុម Newcastle កាលពីឆ្នាំ ២០១៦។ បច្ចុប្បន្ន Wijnaldum កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ នាពេលថ្មីៗនេះ ដោយសារតែកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ជាមួយហង្សក្រហម នឹងត្រូវផុតកំណត់នៅខែមិថុនា ខាងមុខនេះហើយ។

តែទោះយ៉ាងណាទាំង PSG និងInter ក៏កំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទាញយក Wijnaldum មកកាន់ក្លិបពួកគេ ដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះផងដែរ បន្ទាប់ពីឱកាសនៃការចុះកុងត្រាថ្មីនៅឯទឹកដី Anfield ហាក់ដូចមិនទំនង​ នឹងអាចកើតឡើងនោះទេ៕