ចេញហើយ! លទ្ធផលចាប់ឆ្នោត Europa League នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ស្របពេល Man Utd ប៉ះចំគីឡូធ្ងន់

0

ការចាប់ឆ្នោត ការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Europa League ត្រូវបានធ្វើឡើងមុននេះបន្តិច ដោយក្រុម Manchester United នឹងត្រូវប៉ះជាមួក្រុមយក្សអ៊ីតាលី AC Milan នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ។

ដោយឡែកសម្រាប់ក្រុម Arsenal ឯណោះវិញ នឹងត្រូវប៉ះក្រុម Olympiacos ចំណែកឯក្រុម Spurs ត្រូវជួបក្រុមជើងខ្លាំងក្រូអាត Dinamo Zagreb ដែលបានទម្លាក់ក្រុម Krasnodar កាលពីវគ្គ ៣២ ក្រុមកន្លងទៅ ។

សម្រាប់លទ្ធផលការចាប់ឆ្នោតវគ្គ ១៦ក្រុម Europa League មានដូចជា ៖

Ajax VS Young Boys

Dynamo Kyiv VS Villarreal

As Roma VS Shakhtar Donetsk

Olympiacos VS Arsenal

GNK Dinamo VS Tottenham Hotspur

Manchester United VS AC Milan

Slavia Praha VS Rangers FC

Granada VS Molde
សូមជម្រាបថា កាលបរិច្ឆេទនៃការប្រកួត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ និង ១៨ ខែមីនាខាងមុខ ៕