ផ្ទាំងគំនូរចម្រុះពណ៌ ឧទ្ទិសដល់ម៉ារ៉ាដូណា

0

កាលពីថ្ងៃព្រហស្បតិ៍ទី ២៥ ខែកុម្ភៈ វិចិត្រករមួយក្រុមនៅអាហ្សង់ទីន បានបង្ហាញនូវផ្ទាំងគំនូរចម្រុះពណ៌ របស់កីឡាករ វីរៈបុរសអាហ្សង់ទីន ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំមុន នៅទីក្រុង Buenos Aires។

រូបគំនូរទាំងនេះត្រូវបានបង្កើតឡើង ដោយក្រឡាក្បឿងតូចៗ ប្រើពេលរយៈពេលបីខែ ត្រូវគេដាក់បង្ហាញ នៅខាងមុខពហុកីឡាដ្ឋាន Juniors ប្រទេសអាហ្សង់ទីន ជាកន្លែងដែល ម៉ារ៉ាដូណា បានផ្តើមនៃអាជីពបាល់ទាត់របស់គាត់ គឺជាផ្នែកមួយ ដើម្បីការគោរពដល់ថ្ងៃនៃការស្លាប់របស់គាត់។ វិចិត្រករ López Lauch បាននិយាយថា ម៉ារ៉ាដូណា គឺជាគំរូមួយ នៃប្រទេសអាហ្សង់ទីន ដែលជាការបោះជំហាន របស់ប្រជាជាតិនេះទៅកាន់ពិភពលោក។

គួររំលឹកថា ម៉ារ៉ាដូណា ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ជាមួយក្រុមអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ បានទទួលមរណភាព កាលពីខែវិច្ឆិកាកន្លងទៅ ដែលត្រូវរងការបិទបាំងព័ត៌មាន ពីសំណាក់គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក៕