ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បាននិយាយទាំងលេងសើចថា អ្នកចាំទី Dean Henderson គឺជាដៃគូរសាកសមបំផុតបស់ខ្លួន ក្នុងការហ្វឹកហាត់ស៊ុតបាល់ពិន័យប៉េណាល់ទី ដោយបញ្ជាក់ថា បើអាចស៊ុតបាល់ប៉េណាល់ទីគេចូល គឺអាចស៊ុតចូលគ្រប់អ្នកចាំទីទាំងអស់។
Rashford និយាយថា៖ ខ្ញុំតែងតែហ្វឹកហាត់ជាមួយ Henderson ក្នុងការទាត់បាល់ប៉េណាល់ទី។ ប្រសិនបើខ្ញុំអាចស៊ុតបញ្ចូលទីទល់នឹងគាត់បាន នោះមានន័យថា ខ្ញុំក៏អាចស៊ុតបញ្ចូលទី ទល់នឹងគ្រប់អ្នកចាំទីណាទាំងអស់ ដូច្នេះខ្ញុំត្រូវតែសាកល្បង ជាមួយមិត្តរួមក្រុមរបស់ខ្ញុំជាមុនសិន។
គួររំបញ្ជាក់ថា បច្ចុប្បន្ននេះ Rashford មិនមែនជាជម្រើសរបស់លោក Ole Gunnar Solskjaer ក្នុងការស៊ុតបាលប៉េណាល់ទីនោះឡើយ ដោយភារកិច្ចនេះ គឺធ្លាក់ទៅលើ Bruno Fernandes។ កាលពីមិនទាន់មានវត្តមាន Bruno នៅ Man Utd គឺ Rashford តែងតែជាអ្នកទាត់បាល់ពិន័យមួយនេះ ដូច្នេះរូបគេត្រូវតែត្រៀមខ្លួនឲ្យបានល្អ ប្រសិនបើលោក Solskjaer ជ្រើសរើសឲ្យគេជាអ្នកទាត់៕