Ibrahimovic ប្រាប់ពីកីឡាករម្នាក់ ដែលគាត់យល់ថាកីឡាករល្អបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់

0

នៅថ្ងៃនេះមានការលើកឡើងគួរឲ្យចាប់អារម្មណ៍មួយ ពីសំណាក់កីឡាករខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដោយនិយាយថាគ្រប់គ្នាតែងតែមានបំណងប្រាថ្នា និងក្តីសុបិន្ត ក្នុងការលេងឲ្យដល់ចំណុចកំពូល ដូចទៅកំពូលកីឡាករពានរង្វាន់ពិភពលោក ដ៏ល្បីល្បាញម្នាក់របស់ប្រេស៊ីល។

តារាឆ្នើមរបស់ក្លឹប AC Milan រូបនេះបានបញ្ជាក់ទៀតថាឈ្មោះ Ronaldo នេះគឺជាកីឡាករដែលល្អបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ប៉ុន្តែបានប្រៀបធៀបសមត្ថភាពរបស់គាត់ ថាស្ថិតនៅក្នុងកម្រិតកំពូល នៃបាល់ទាត់បច្ចុប្បន្ន ស្មើទៅនឹងកីឡាករ Lionel Messi និង CR7 ផងដែរ។

បុរសវ័យ៣៩ឆ្នាំរូបនេះបន្តទៀតថា Ronaldo Nazario ដែលធ្លាប់លើកពានរង្វាន់ពិភពលោកឲ្យប្រេស៊ីល កាលពីឆ្នាំ២០០២នោះ គឺក្រោយមកបានក្លាយទៅជាមនុស្សដែលគាត់តែងតែយកគំរូតាម និងក៏ជាអ្នកដែលបានជួយឲ្យ សមត្ថភាពរបស់ខ្លួន ទៅជាខ្លាំងនិងពូកែរហូតមកដល់ពេលនេះ៕

ប្រែសម្រួល៖ Lee