Henry លាលែងចេញពីតំណែង ជាគ្រូបង្វឹករបស់ CF Montreal

0

អតីតកីឡាករឆ្នើមរបស់កាំភ្លើងធំលោក Thierry Henry ក្នុងវ័យ៤៣ឆ្នាំនោះត្រូវបានគេដឹងថា នឹងអាចត្រឡប់មកផ្ទះរបស់ខ្លួន នៅក្នុងទីក្រុងឡុងវិញហើយ បន្ទាប់ពីបម្រាមធ្វើដំណើរត្រូវបានលើកលែង និងធ្លាប់បានធ្វើឲ្យគាត់រស់នៅឆ្ងាយពីគ្រួសារ មួយរយៈមកហើយនោះ។

នៅថ្ងៃនេះមានការប្រកាសជាផ្លូវការមួយហើយថាលោក Henry បានសម្រេចចិត្តលាលែងចេញពីតំណែង ជាគ្រូបង្វឹករបស់ក្លឹប CF Montreal ដែលកំពុងលេងនៅ លីគកំពូលអាមេរិកនោះហើយ ហើយក៏បញ្ជាក់ដែរថា ដោយសារមូលហេតុគ្រួសារប៉ុណ្ណោះ។

ដំណឹងនេះត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប៉ពីក្លឹបបានប្រកាសជំនួយការគ្រូបង្វឹកថ្មីគឺលោក Laurent Ciman ក៏ជាអតីតកីឡាករខ្សែការពារម្នាក់ផងដែរនោះ ហើយមកដល់ពេលនេះការប្រកាសស្វែងរកគ្រូបង្វឹកថ្មី គឺចាប់ផ្តើមបានធ្វើឡើងហើយ៕

ប្រែសម្រួល៖ Lee