ហាក់ដូចមិនធូរស្រាលរបួសក្បាលជង្គង់ Dybala ធ្វើដំណើរទៅដល់អេស្បាញ ដើម្បីជួបអ្នកជំនាញ

0

គេបានដឹងមកហើយថា កីឡាករអាហ្សង់ទីន Dybala ដំបូងឡើយគឺត្រូវបានគេរំពឹងទុកថា អាចខកខានការប្រកួត យ៉ាងហោចណាស់ពី ២ទៅ៣សប្តាហ៍ ប៉ុន្តែមកដល់ថ្ងៃនេះគេបានដឹងថាគាត់ ហាក់ដូចជាមិនអាចទទួលបាន ភាពធូរស្រាលវិញ តាមកាលវេលានេះឡើយ។

តារាឆ្នើមរបស់ Juventus រូបនេះត្រូវបាន the Goal ចេញផ្សាយថាបានសម្រេចចិត្ត ធ្វើដំណើរទៅដល់ទីក្រុងបាសេឡូណា ប្រទេសអេស្បាញហើយ ដើម្បីអាចធ្វើការពិភាក្សា និងពិនិត្យដោយអ្នកជំនាញ ជាមួយនឹងរបួសប្រភេទនេះ។

កីឡាករ Dybala បច្ចុប្បន្នមានវ័យ២៧ឆ្នាំ ត្រូវបានគេដឹងទៀតដែរថា បានធ្វើដំណើរមកដល់ប្រទេសអេស្បាញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយនឹងលោកសាស្ត្រាចារ្យ Ramon Cugat ដោយសង្ឃឹមថារបួសដែលគាត់ បានទទួលតាំងតែពីថ្ងៃ១០ខែមករានោះ នឹងអាចធូរស្រាលវិញ៕

ប្រែសម្រួល៖ Lee