ជ័យជំនះជាលើកដំបូង ក្រោយការខកចិត្តជាច្រើនប្រកួតកន្លងមករបស់ Barcelona កាលពីយប់មិញ គឺកំពុងនឹងក្លាយទៅ
ជាឧិកាសម្តងទៀតសម្រាប់លោក Ronald Koeman និងកូនក្រុមរបស់គាត់ ក្នុងការឈានទៅតំណាក់កាលថ្មីមួយទៀត។
កីឡាករខ្សែការពារ Jordi Alba បានសារភាពថា Barcelona ពិតជាស្ថិតនៅឆ្ងាយ ពីអ្វីដែលកម្រិតកំពូលរបស់ខ្លួនណាស់ នៅពេលនេះ ទោះបីជាជ័យជំនះក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់មិញពិតមែនទៅលើក្រុម Elcheប៉ុន្តែសង្ឃឹមថា នឹងអាចក្លាយទៅជាកត្តា ជួយជំរុញទឹកចិត្តរបស់ក្រុមឡើងវិញ នៅក្នុងស្ថានភាពនេះ។
គួរឲ្យដឹងដែរថាលទ្ធផលរដូវកាលនេះ Barcelona ធ្វើមិនសូវបានល្អឡើយ ទាំងក្នុងលីគនិងនៅក្រៅលីគហើយចុងក្រោយនេះចាញ់ PSG ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង១ មុនពេលដែលលបានត្រឹមស្មើ Cadiz កាលពីចុងសប្តាហ៍៕
ប្រែសម្រួល៖ Lee
សូមទស្សនាវីដេអូហាយឡាយ៖