ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យខាងជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យសិក្សា មើលបំណែកយន្តហោះ ដ៏ធំមួយគ្រឿង ដែលស្ថិតនៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យដឹងការពិតថា តើយន្តហោះនោះធ្លាក់នៅក្នុងសម័យណា?
បើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ប៊ីធីវី បានឲ្យដឹងថាការបញ្ជាឲ្យ ខាងជំនាញចុះទៅពិនិត្យមើល យន្តហោះ ដែលធ្លាក់នៅក្នុងព្រៃ ជាយូរឆ្នាំមកហើយនេះ គឺបន្ទាប់ពីព្រះសង្ឃ មួយក្រុមបាននិមន្តចូល ទៅក្នុងព្រៃនៃភ្នំឱរ៉ាល់ ហើយក៏បានប្រទះឃើញ បំណែកយន្តនោះ៕