មូលហេតុដែលក្រសួងសុខាភិបាល មិនចាត់បញ្ចូលជនជាតិចិនមានវីរុសកូវីដ១៩ នៅព្រះសីហនុ ទៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់មូលហេតុដែលក្រសួង មិនចាត់បញ្ចូលជនជាតិចិន មានវីរុសកូវីដ១៩ ចំនួន ៦នាក់ នៅក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

តាមរយៈសារសំឡេង នៅថ្ងៃទី២៥ កុម្ភៈនេះ លោកស្រី ឱ វណ្ណឌីន បានរៀបរាប់ថា ក្រសួងមិនចាត់ទុកជនជាតិចិន ៦នាក់ រកឃើញវិរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ ចូលទៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឡើយ។

លោកស្រីបញ្ជាក់ថា «កាលដែលយើងដាក់បែបនេះ ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់នេះជាអ្នកដំណើរ ថ្វីត្បិតតែគាត់ធ្វើដំណើរចូលមក គាត់រួចផុតពីការធ្វើចត្តាឡីស័ក គាត់នៅលេងចឹង ប៉ុន្ដែគាត់នៅជាដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ គាត់មានតម្រូវឲ្យធ្វើតេស្ដ ដើម្បីវិភាគរកមាន ឬមិនមាននូវវិរុសកូវីដ-១៩ហ្នឹង ។ ចឹងនៅពេលណាគាត់មកយកវិញ្ញាបនបត្រហ្នឹង យើងធ្វើតេស្ដទៅរកឃើញវិជ្ជមានកូវីដ-១៩ ចឹងអ្នកណុងនៅដាក់ជាអ្នកដំណើរនៅឡើយ។ ដោយឡែក ហេតុអ្វីបានជាយើងមិនដាក់ចូលទៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសារយើងអត់ទាន់ មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ពីព្រោះនេះគាត់មកខ្លួនគាត់ មិនមែនក្រុមការងារយើងដែល ចុះទៅស្រាវជ្រាវហើយឃើញថា គាត់ជាអ្នកសង្ស័យ យើងយកគាត់មកធ្វើតេស្ដអីមិនមែនទេ គឺគាត់មកធ្វើតេស្ដដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ» ។

សូមស្ដាប់ព័ត៌មានលម្អិតបន្ថែម របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដូចខាងក្រោម៖