លោក Silvio Berlusconi ដែលជាអតីតម្ចាស់ក្លិប AC Milan បានផ្តល់ដំបូន្មានដល់ខ្សែប្រយុទ្ធរបស់ក្លិប កីឡាករ Zlatan Ibrahimovic ឲ្យនៅជាមួយ AC Milan រហូតដល់គាត់ចូលនិវត្តន៍ទៅ។
កីឡាករសញ្ជាតិស៊ុយអែត វ័យ ៣៩ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ សម្រាប់ក្រុមនៅក្របខណ្ឌ Serie A រដូវកាលនេះដោយរកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៨ លើកនៅក្នុងការប្រកួតទាំងអស់។
Ibrahimovic មានទំនាក់ទំនងជាមួយក្លឹប Serie B ដែលមានឈ្មោះថា Monza ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Berlusconi ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីអាយុ ៨៤ ឆ្នាំរូបនេះ ជឿជាក់ថាគាត់គួរតែស្នាក់នៅ AC Milan សម្រាប់បញ្ចប់អាជីពបាល់ទាត់៕