ក្រោយចាក់បាន ៣ថ្ងៃ! តារាកំប្លែង នាយក្រឹម និយាយថា វ៉ាក់សាំងចិនមិនមានប្រតិកម្មអ្វីទាំងអស់ តែ….

0

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានចេញមុខប្រកាសថា វ៉ាក់សាំង ​Sinopharm ​របស់​ចិនមានគុណភាព និងប្រសិទ្ធិភាព លោកចាក់រួចហើយ មិនមានប្រតិកម្មអ្វីទាំងអស់ សុខភាពក៏ល្អដូចធម្មតា យ៉ាប់ត្រង់ពេទ្យឲ្យតម ស្រា បារី ស្រី តែពេទ្យអត់មានហាមតមប្រុសទេ។

តារាកំប្លែងរូបនេះ បានបញ្ជាក់តាមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា «វ៉ាក់សាំង ​Sinopharm ​របស់​ចិនមានគុណភាព និងប្រសិទ្ធិភាព ខ្ញុំចាក់រួចហើយ មិនមានប្រតិកម្មអ្វីទាំងអស់ សុខភាពខ្ញុំល្អដូចធម្មតា។ យ៉ាប់ត្រង់ពេទ្យអោយតម ស្រា បារី ស្រី តែពេទ្យអត់មានបានហាមតមប្រុសទេ» ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ូ ប៉ុណ្ណារ៉ាត់ បានចាក់វាក់សាំងរួចហើយ ប៉ុន្តែពេទ្យអោយតម XO មួយខែ ។ ជាមួយគ្នានោះលោក ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលជាម្លប់ពោធិ៍ដ៍ត្រជាក់ត្រជុំ ដល់កូនចៅទាំងអស់គ្នា ៕