អ្នកចាំទី Gianluigi Buffon របស់ក្រុមសេះបង្កង់ Juventus ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី ពិន័យជាប្រាក់ ៥,០០០ អឺរ៉ូ (៦,០០០ ដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ទី ១៨ ខែកុម្ភៈម្សិលមិញ។
កីឡាករសញ្ជាតិអ៊ីតាលីវ័យ ៤៣ ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលីដាក់ពិន័យ ដោយផ្អាកមិនឲ្យចូលលេង និងពិន័យជាប្រាក់ ព្រោះបានប្រើពាក្យជេប្រមាថមើលងាយ ដល់មិត្តរួមក្រុម Manolo Portanova អំឡុងជ័យជម្នះក្នុងលីក ៤-០ របស់ Juve លើ Parma កាលពីថ្ងៃទី ១៩ ខែធ្នូ២០២០។
បញ្ជាក់ដែរថា ខ្សែបម្រើ AS Roma កីឡាករ Bryan Cristante និងកីឡាករ Manuel Lazzari របស់ក្លិប Lazio សុទ្ធតែត្រូវបានផ្អាកសម្រាប់ការប្រកួតនៅរដូវកាលនេះ សម្រាប់ការពិន័យពីបទជេប្រមាថ៕