Klopp ជម្រុញឲ្យក្រុមពង្រឹងរក្សាទម្រង់លេង​ឲ្យខ្លាំងជាងការឈ្នះលើ Leipzig

0

លោក Jurgen Klopp បានជម្រុញឱ្យក្រុម Liverpool ពង្រឹងការឈ្នះពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ​ ជាមួយនឹងក្រុម Leipzig ដែលបានបញ្ចប់នូវលទ្ធផលមិនល្អរបស់ហង្សក្រហម។

ក្រុមហង្សក្រហម Liverpool ស្តារមុខមាត់វិញក្រោយបានបរាជ័យ ៣ប្រកួតជាប់ៗគ្នានៃក្របខ័ណ្ឌ Premier League ជាមួយនឹងលទ្ធផលដ៏អាក្រក់ និងបានបញ្ចប់ការបរាជ័យ ដោយទទួលជ័យជម្នះលើ Leipzig ក្នុងការប្រកួតជើងទី ១ ក្នុងទីក្រុង Budapest កាលពីថ្ងៃអង្គារ។

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Mohamed Salah និង Sadio Mane បានជួយឲ្យហង្សក្រហម ទទួលជោគជ័យ  ធ្វើឱ្យលោក klopp មានទឹកមាត់លេបដើម្បីឈានទៅរកវគ្គបន្ត។

ទោះយ៉ាងណាជាមួយនឹង Liverpool នៅតែមាន ១៣ ពិន្ទុតាមពីក្រោយក្រុម Manchester City នៅក្នុងតារាងក្របខ័ណ្ឌ Premier League លោក Klopp ដឹងថាហង្សក្រហមត្រូវតែពង្រឹង រក្សា និងបង្កើនទម្រង់លេងឲ្យប្រសើរឡើងជាងនេះ៕