តណ្ហាឡើងដល់កំពូល! បុរសជាជាងក្រឡឹងម្នាក់ ជិះម៉ូតូចូលមណ្ឌលកុមារកំព្រា ឌុបក្មេងស្រីម្នាក់ទៅចាប់រំលោភក្នុងព្រៃ

0

ភ្នំពេញ៖ បុរស​ជា​ជាងក្រឡឹង​គ្រឿង​រថយន្ត​ម្នាក់​ បាន​ជិះ​ម៉ូតូ​ចូល​មណ្ឌលកុមារ​កំព្រា រួច​ឌុប​ក្មេង​ស្រី​សិស្សសាលា ជា​អ​និ​តិ​ជន​ម្នាក់ យក​ទៅ​ចាប់រំលោភនៅ​ក្នុង​ព្រៃ ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន​បាន បន្ទាប់​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ។

បើ​តាម​របាយការណ៍ ​របស់​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែកុម្ភ​: ឆ្នាំ​២០២១​នេះ​ថា នៅ​មុន​ពេល​កើត កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ វេលា​ម៉ោង​៥​ល្ងាច​ នៅ​ចំណុច​ក្នុង​ព្រៃ​ចំរាក់​ភ្នំ​ក្រោម ស្ថិត​នៅ​សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប (​កន្លែង​កើតហេតុ​មិន​ច្បាស់​លាស់ ព្រោះតែ​យប់​ងងឹត​ពេក​)​។

សមត្ថកិច្ចបន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ គង់ សំ​អឿ​ន អាយុ​៣០​ឆ្នាំ មុខរបរ​ជាងក្រឡឹង​គ្រឿង​រថយន្ត ស្នាក់​នៅ​បច្ចុប្បន្ន​ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប បាន​ជិះ​ម៉ូតូ​ចូល​មក​ឌុ​ប​ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ ដែល​ជា​សិស្ស​ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដ​ង្កុំ ក្រុង​សៀមរាប​។ ដោយ​ជនសង្ស័យ​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ ​យក​ទៅ​ដល់​ចំណុច​ក្នុង​ព្រៃ ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ និង​ទះកំភ្លៀង​ក្មេង​ស្រី​រង​គ្រោះជា​ច្រើន​ដៃ​ផង​ដែរ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​បំពាន ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ ១​ដង​។ ហើយ​ជនសង្ស័យ​រូប​នេះ​ ក៏​បាន​និយាយ​គំរាម​ជន​រង​គ្រោះ​មិន​ឱ្យ​ស្រែក​នោះ​ឡើយ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ជនសង្ស័យ​រូប​នេះ​ក៏​បើក​ម៉ូតូឌុប ​ក្មេង​ស្រី​រង​គ្រោះ​មក​វិញ បន្ទាប់​ជនសង្ស័យ​រូប​នេះ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ នគរបាល​តាម​ចាប់ខ្លួន​បាន​ផង​ដែរ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ​ ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​សម្រេច​ ១​ដង​ពិតប្រាកដ​មែន ហើយ​ក៏​បាន​និយាយ​លួងលោម​ក្មេង​ស្រី​រង​គ្រោះ រួច​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​របស់​ខ្លួន នឹង​បានឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ប្តូរ​ខោអាវ​ចេញ ដោយ​យក​ខោអាវ​ប្រពន្ធ​របស់​ខ្លួន​ មក​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ស្លៀកពាក់​។ ចំណែក​ខោអាវ​របស់​ក្មេង​ស្រី​រង​គ្រោះ វិញ បាន​លាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​គេ ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​បាន​ធ្វើការ​ ដកហូត​អាវ​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​មក​វិញ​ផង​ដែរ ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល ​ការិយាល័យ​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕