ទោះបីជាទំរង់លេងរបស់ Gundogan កំពុងតែបន្តមានកម្រិតខ្លាំងនៅឡើយ នៅរដូវកាលនេះ ក្តីប៉ុន្តែកីឡាករវ័យ៣០ឆ្នាំរូបនេះ បាននិយាយប្រាប់ទៅកាន់ the Goal ហើយថាបានរៀបចំផែនការរបស់ខ្លួន មួយរួចទៅហើយ នៅក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់។
កីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹបមេឃខៀវ Man City រូបនេះបានសារភាពទៀតថា ថ្ងៃមួយនាពេលអនាគត គាត់នឹងប្តូរអាជីពទៅជាគ្រូបង្វឹកវិញ ដោយសារមានបទពិសោធជាច្រើនរួចមកហើយ ជាមួយនឹងគ្រូបង្វឹកល្បីៗលើលោក
ដូចជាលោក Jurgen Klopp និងលោក Pep Guardiola ជាដើម។
រំលឹកដែរថា Gundogan បានចូលរួមជាមួយនឹង Klopp កាលពីឆ្នាំ២០១១ ហើយលើកពានអាល្លឺម៉ង់ ២រដូវកាលជាប់គ្នានៅទីនោះ ហើយបន្ទាប់មកកាលពីឆ្នាំ២០១៦ កីឡាកររូបនេះ ក៏បានចូលរួមជាមួយនឹង Man City ជាមួយនឹងគ្រូបង្វឹកលោក Pep Guardiola ព្រមទាំងអាចលើកពានរង្វាន់ ស្ទើររាប់មិនអាចនៅទីនេះផងដែរ៕
ប្រែសម្រួល៖ Lee