ភ្នំពេញ៖ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានស្នើឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំ ប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា ។
លោក ហេង ឡុង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពី១២ម៉ោងមុនថា «ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មាន ការអប់រំប្រើពាក្យអសុរោះ នៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំ បានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃ របស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជា ការសម្រេចរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរហួសពីសមត្ថភាព ដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែល បានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់» ។