Odegaard ចាប់ផ្តើមពិភាក្សាជាមួយនឹង Arsenal ដើម្បីអាចផ្ទេរដាច់ចេញពី Real Madrid

0

កីឡាករអន្តរជាតិន័រវេស Martin Odegaard ដែលបានធ្វើការបង្ហាញខ្លួនដំបូងរួចទៅហើយ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅក្នុងការប្រកួតជ័យជំនះទៅលើក្រុម Leeds កន្លងមកនោះបានបញ្ជាក់ថា
លោកពិតជាមានអារម្មណ៍រីករាយខ្លាំងមែន ជាមួយនឹងពេលវេលារស់នៅក្នុងទឹកដី Emirates នេះ។

Martin Odegaard ក៏បានបង្ហើបច្បាស់ៗផងដែរអំពីលទ្ធភាព ក្នុងការផ្ទេរមកលេងនៅទីនេះ ជាកីឡាករពេញសិទ្ធតែម្តងចេញពីក្លឹប Real Madrid ខណៈដែលកិច្ចពិភាក្សាគ្នា ត្រូវបានធ្វើឡើងទៅហើយរវាងកីឡាករ
និងក្លឹបនៅអង់គ្លេសមួយនេះ។

កីឡាករវ័យ២២ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងកាំភ្លើងធំ Arsenal កាលពីខែមករាកន្លងមក តាមរយៈកិច្ចកុងត្រាខ្ចីជើង ដែលមានរយៈពេលត្រឹមតែចុងរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែជឿជាក់ថាកុងត្រាផ្ទេរដាច់ចេញពីក្លឹបនឹង
មានភាគរយច្រើនជាពិសេស នៅពេលដែលកីឡាករផ្ទាល់ គឺបានបង្ហាញបំណងចង់ចាកចេញរួចទៅហើយ៕

ប្រែសម្រួល៖ Lee