the Sunsport នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអាមេរិក Inter Miami ដែលត្រូវបានស្គាល់ថាជាក្លឹបរបស់លោក David Beckham នោះគឺកំពុងតែ ខិតជិតទៅនឹងការចុះកុងត្រា ទិញយកកីឡាករចំណូលថ្ មី២រូបមករួមក្លឹប នៅពេលខាងមុខនេះហើយ។
កីឡាករ Shawcross ដែលបច្ចុប្បន្នកំពុងលេងឲ្យ Stoke City នឹងអាចធ្វើដំណើរមកអាមេរិក នៅសប្តាហ៍នេះ ខណៈដែល Kieran Gibbs ដែលនឹងផុតកុងត្រាជាមួយនឹង West Brom នៅចុងរដូវកាលនោះ ក៏ត្រៀមរួចជាស្រេច ដើម្បីផ្ទេរមកទីនេះដូចគ្នា។
ក្រៅពីនោះផងដែរ គេក៏អាចជឿជាក់ដែរថា អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបយក្សអ៊ីតាលី AC Milan ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នា ជាមួយនឹង Inter Miami ដែរប៉ុន្តែជាក់ស្តែង កីឡាករមានសំណើរជាច្រើន នៅលើតុសម្រាប់ពិចារណាក្នុងពេលនេះ៕
ប្រែសម្រួល៖ Lee