នៅថ្ងៃក្លឹប Wrexham បានប្រកាសជាផ្លូវការហើយ ថាតារាល្បីរបស់ហូលីវូដលោក Ryan Reynold និងលោក
Rob McElhenney បានបញ្ចប់ទៅនៃកិច្ចព្រមព្រៀង ទិញលក់ក្លឹបជាផ្លូវការ។
បុរសទាំង២បានវិនិយោគប្រាក់ ប្រមាណជា២លានផោន ចូលទៅក្នុងក្លឹបផងដែរ ខណៈដែលក្លឹបនេះកំពុងស្ថិតនៅលេង
ជាមួយនឹងលីគទាំង៥ របស់អង់គ្លេសនៅឡើយនោះ។ Reynold និង McElhenney ក៏ត្រូវបានគេដឹងដែរថាបាន
ព្យាយាមចរចាទិញក្លឹបនេះ កាលពីឆ្នាំ២០២០ម្តងដែរ។
គួរឲ្យដឹងដែរថាលោក Reynolds ជនជាតិកាណាដារូបនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈរឿង Deadpool ដែល
សំដែងជាតួឯកផងដែរ ចំណែកលោក McElhenney គឺជាអ្នកផលិតករនៃកម្មវិធីទូរទស្សន៍ ដ៏ល្បីដែលមានឈ្មោះថា It’s Always Sunny in Philadelphia៕
ប្រែសម្រួល៖ Lee