Suarez ស៊ុតបាន២គ្រាប់យប់មិញ បំបែកកំណត់ត្រារបស់ CR7 ដែលធ្លាប់បានធ្វើតាំងតែពីឆ្នាំ២០០៩ (Video)

0

ជីវិតរបស់ Luis Suarez ពិតជាល្អខ្លាំងមែនទែន ចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប AT Madrid កាលពីរដូវកាលកន្លងមក ហើយជាក់ស្តែងចុងក្រោយនេះ គាត់ទើបតែអាចស៊ុតបញ្ចូលទីបាន ២គ្រាប់បន្ថែមទៀត ជួយឲ្យក្រុមយកឈ្នះលើ Celta យកបាន៣ពិន្ទុ បន្តឈរនៅលេខរៀងកំពូលរបស់ La Liga ដដែល។

កីឡាករខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ បានក្លាយទៅជាកម្លាំងដ៏សំខាន់របស់លោក Diego Simeone នៅរដូវកាលនេះ ដោយក្នុងនោះគាត់អាចស៊ុតបញ្ចូលទី ១៦គ្រាប់មកហើយ នៅក្នុងបង្ហាញខ្លួនទាំង ១៧ប្រកួតឲ្យក្លឹប គិតចាប់តាំងតែពី បានផ្ទេរមកចូលរួមពី Barcelona កាលពីរដូវក្តៅមុន។

គ្រាប់បាល់ទាំង២យប់មិញនេះ ក៏បានធ្វើឲ្យ Suarez អាចបំបែកកំណត់ត្រារបស់ CR7 ដែលធ្លាប់ធ្វើបាន កាលពីរដូវកាល ២០០៩-២០១០ ផងដែរ ជាអ្នករកគ្រាប់បាល់បានលឿនបំផុត១៥គ្រាប់ ក្នុងរយៈពេល​ ១៧ប្រកួតដូចគ្នាប៉ុន្តែ Suarez ធ្វើបានដល់ទៅ ១៦គ្រាប់៕

ប្រែសម្រួល៖ Lee

សូមទស្សនាវីដេអូហាយឡាយ៖