Shoretire ចុះកុងត្រាអាជីពជាលើកដំបូង ជាមួយនឹងបិសាចក្រហម Man UTD

0

កីឡាករខ្សែប្រយុទ្ធថ្នាលយុវជន ដ៏គួរឲ្យចាប់អារម្មណ៍ Shola Shoretire ទីបំផុតគឺត្រូវបានគេដឹងថា អាចចុះកុងត្រាអាជីពរបស់ខ្លួនបានហើយ ជាមួយនឹងក្លឹបបិសាចក្រហម Man UTD និងមិនត្រឹមតែប៉ុណ្ណោះ ក៏កំពុងបានធ្វើការហ្វឹកហាត់ ជាមួយនឹងកីឡាករឈុតធំរបស់ក្លឹបផងដែរ។

យោងតាមការបញ្ជាក់របស់ the Goal បានឲ្យដឹងថាកីឡាករយុវជនរូបនេះ បានចុះហត្ថលេខាកុងត្រាអាជីពនេះ ក្នុងពេលដែលគាត់ទើបតែមានវ័យ១៧ឆ្នាំប៉ុណ្ណោះ កាលពីសប្តាហ៍មុនខណៈដែលគាត់បានបន្តលេង និងហ្វឹកហាត់នៅទីនេះ តាំងតែពីពេលមានអាយុ៩ឆ្នាំ។

ជាកីឡាករដ៏ល្អម្នាក់នៅក្នុងថ្នាលយុវជន ដែលមុននេះគាត់អាចលេងឲ្យ ឈុតក្រោមអាយុ២៣ឆ្នាំទៀតផង និងបានស៊ុតបញ្ចូលទីបាន៣គ្រាប់ ធ្វើបានហ៊ែតទ្រីកនៅក្នុងការប្រកួតចុងក្រោយមួយ ធ្វើឲ្យ Man UTD
តាមពីក្រោយយកឈ្នះ Blackburn Rover ក្នុងលទ្ធផល៦ទល់នឹង៤៕

ប្រែសម្រួល៖ Lee