កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard ដែលកន្លងមកតែងតែបានញាំញីដោយសាររបួស ចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹង Real Madrid នោះ កាលពីសប្តាហ៍មុន ទើបតែត្រូវបានគេប្រកាសថា បានទទួលរងរបួសសាច់ដុំសាជាថ្មីទៀតហើយ និងកំពុងធ្វើឲ្យអនាគតរបស់ខ្លួន ជាមួយនឹងក្លឹបហាក់ដូចជា មិនសូវមានភាពល្អប្រសើរឡើយ។
កីឡាករខ្សែប្រយុទ្ធស្លាប Eden Hazard ឆ្លើយតបទៅនឹងបញ្ហានេះ បានធ្វើការលើកឡើងថា លោករំពឹងថានឹងអាចលេងបាល់ យ៉ាងហោចណាស់៦ឆ្នាំទៀត ប្រសិនបើរាង្គកាយរបស់គាត់នឹងអាចបន្ត
លេងបានជាធម្មតា ខណៈដែលបច្ចុប្បន្ន Hazard មានវ័យ៣០ឆ្នាំទៅហើយក្តី។
ចាប់តាំងតែពីបានផ្ទេរមកពី Chelsea កាលពីឆ្នាំ២០១៩ ដោយសាររបួសជាប់គ្នាបានធ្វើឲ្យ Hazardអាចបង្ហាញខ្លួនប្រកួតឲ្យ Real Madrid បានតែ៣៥ដងប៉ុណ្ណោះ ហើយក្នុងនោះមាន១៣ប្រកួត
ដែលអាចធ្វើបាននៅរដូវកាលនេះ៕
ប្រែសម្រួល៖ Lee