Angel Di Maria អាចខកខានការប្រកួតទល់នឹង Barcelona

0

ខ្សែបម្រើឆ្នើមរបស់ PSG កីឡារករ Angel Di Maria អាចអវត្តមានការចូលរួមលេងទល់នឹងក្រុម FC Barcelona នៅក្នុងពានរង្វាន់ Champions League បន្ទាប់ពីការរងរបួសកាលពីយប់ថ្ងៃអាទិត្យ នៅពេលប្រកួតជាមួយMarseille។រយៈពេលត្រឹមតែ ១១ នាទីប៉ុណ្ណោះដែលគាត់បានបង្ហាញខ្លួននៅលើទីលានអោយ PSG ខណ:ពេលដែលប្រកួតជាមួយនឹង Marseille។

នៅពេលនោះគាត់មិនអាចបន្តលេងទៀតបាននោះទេ ដោយសារបញ្ហារបួសសាច់ដុំ។ មុនពេលដែល Di Maria ត្រូវបានប្ដូរចេញ គាត់បានបញ្ជូនបាល់អោយ Kylian Mbappe ដើម្បីបញ្ចប់ទី នាំមុខទៅលើ Marseille ។ ហើយគាត់ត្រូវបានជំនួសវិញដោយ Pablo Sarabia។

ក្រុមជើងឯកលីក១របស់បារាំង PSG នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអេស្បាញ ដើម្បីជួបជាមួយក្រុមអ្នកមានបុណ្យ Barcelona នៅឯកីឡដ្ឋាន Camp Nou នៅថ្ងៃអង្គារទី ១៧ ខែកុម្ភៈ ហើយ Di Maria ក៏ជាកីឡាករសំខាន់មួយរូប ដែលក្រុមត្រូវការចាំបាច់ សម្រាប់ការប្រកួតនោះ។ ប៉ុន្តែដោយសារតែរបួសរបស់គាត់ ប្រហែលជាកីឡាកររូបនេះ អាចនឹងអវត្តមាន៕