កីឡាកររបស់ Real Madrid កំពុងតែរងចាំលទ្ធផលការធ្វើតេស្តវេជ្ជសាស្ត្រ

0

កាលពីថ្អៃអាទិត្យ Real Madrid បានទទួលជ័យជម្នះនៅចុងសប្តាហ៍នេះ ដោយយកឈ្នះក្រុម Huesca ២-១ ប៉ុន្តែ
Zinedine Zidane មានបញ្ហាមួយចំនួន នៅមុនការប្រកួតបន្ទាប់របស់ពួកគេ ទល់នឹង Getafe នៅថ្ងៃអង្គារនេះ។

Sergio Ramos និង Eden Hazard នឹងអវត្តមានរយៈពេលជាច្រើនសប្តាហ៍ទៀត ខណៈ
Lucas Vazquez, Isco, Fede Valverde, Dani Carvajal និង Rodrygo ទើបតែមានបញ្ហារបួស នាពេលថ្មីៗនេះផងដែរ ។

ឥលូវនេះ Alvaro Odriozola និង Eder Militao អាចនឹងអវត្តមានដោយសារបញ្ហាររបួសផងដែរ។ បើយោងតាម
Cadena Cope បានបង្ហាញថា ពួកគេទាំងពីរកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តវេជ្ជសាស្ត្រ។
ហើយខ្សែបម្រើ Toni Kroos ក៏អាចនឹងត្រូវអវត្តមាន សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍ ទល់នឹង Getafe ផងដែរ៕