
ក្រុមហង្សក្រហម Liverpool បានស្តីបន្ទោសចំពោះកំហុសរបស់ Alisson ដែលបានធ្វើឲ្យរបូតគ្រាប់បាល់ ចំនួន២គ្រាប់ទល់នឹងក្រុម Manchester City នៅឯទឹកដី Anfield កាលពីថ្ងៃអាទិត្យ។ អតីតអ្នកចាំទីក្រុម Roma បានបោះបាល់ខុសរហូតដល់ទៅពីរលើក បានធ្វើឲ្យក្រុមមេឃខៀវ អាចរកគ្រាប់បាល់បានដោយងាយចំនួន ២ គ្រាប់បន្ថែមទៀតនៅតង់ទី២ ដោយចប់ការប្រកួតក្រុមហង្សក្រហម បរាជ័យក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ១-៤ កាលពីថ្ងៃអាទិត្យ។
កំហុសដំបូងរបស់ Alisson បានបោះបាល់ឱ្យ Phil Foden អូសបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់របស់ Liverpool ហើយនៅពេលដែល Alisson ចេញមកបិទ Fodenបានកាត់បាល់ត្រឡប់ទៅឲ្យ Ilkay Gundogan ដើម្បីបញ្ចប់ទី។ កំហុសទី ២ គឺបោះបាល់ឲ្យខ្សែបម្រើរបស់ក្រុមមេឃខៀវ កីឡាករ Bernardo Silva ជាអ្នកបង្កើតឱកាលដោយឆ្កឹះបាល់ រំលងអ្នកចាំទី ហើយ Raheem Sterling ជាអ្នកតែតបញ្ចប់ទីតែម្តង។
កីឡាករលេខ ១ របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលជាកីឡាករឆ្នើមជាងគេ ចាប់តាំងពីបានមកដល់ទឹកដី Anfield
កាលពី ៣ រដូវកាលកន្លងមក ហើយឥឡូវនេះកំពុងរងសម្ពាធយ៉ាងខ្លាំងក្រោយបង្ករកំហុស និងបរាជ័យក្រោមថ្វីជើងរបស់ក្រុមលោក pep guardiola ក្នុងទឹកដែខ្លួនឯង ដោយលទ្ធផល ១-៤ កាលពីថ្ងៃអាទិត្យ។
បញ្ជាក់ផងដែរថាក្រុម Manchester City បានទទួលជ័យជម្នះលើកដំបូង លើក្រុម Liverpool នៅទឹកដី Anfield ចាប់តាំងពីឆ្នាំ ២០០៣ ៕