Paris St Germain បានបាត់បង់ឱកាសក្នុងការឈានទៅឈរ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 បន្ទាប់ពីពួកគេបានទទួលបរាជ័យ ក្នុងលទ្ធផល ៣-២ ជាមួយ Lorient កាលពីថ្ងៃអាទិត្យ។ ដែលនេះជាការបរាជ័យ ជាលើកដំបូងរបស់ក្លឹប នៅក្នុងការប្រកួតចំនួន ៩ ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មីលោក Mauricio Pochettino។
ក្រុមម្ចាស់ជើងឯកបារាំងមួយនេះ បាននាំមុខដោយការទាត់បាល់ប៉េណាល់ទីចំនួន ២ គ្រាប់របស់កីឡាករ Neymar បន្ទាប់ពីការស៊ុតបាល់បញ្ចូលទី របស់កីឡាករ Laurent Abergel។ តែក្រុមម្ចាស់ផ្ទះបានតាមស្មើនៅ ១០ នាទីបន្ទាប់ ដោយកីឡាករ Yoane Wissa និងរកគ្រាប់បាល់ទី ៣បានដោយកីឡាករនីហ្សេរីយ៉ា Terem Moffi។
បញ្ជាក់ផងដែរថា PSG មាន ៤៥ ពិន្ទុពី ២២ ប្រកួត ឈរនៅលេខរៀងទី៣ និងតាមពីក្រោយក្រុម Olympique Lyonnais ដែលបានយកឈ្នះ Girondins de Bordeaux ២-១ កាលពីថ្ងៃសុក្រ មាន ៤៦ពិន្ទុ ចំណែកឯក្រុម Lille ឈរនៅលេខ ១ មាន ៤៨ ពិន្ទុ៕
សូមទស្សនាវីដេអូហាយឡាយ៖