ក្លឹបនៅ Bundesliga បាននិយាយថា ក្លឹប Bayer Leverkusen កាលពីថ្ងៃអាទិត្យទី ៣១ ខែមករា បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Demarai Gray ពីក្លិប Leicester City ក្នុងកិច្ចសន្យាដល់ឆ្នាំ២០២២ ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ដែលបានបាត់បង់ការពេញចិត្ត ក្រោមការដឹកនាំរបស់គ្រូបង្វឹក Leicester គឺលោក Brendan Rodgers ហើយ Leverkusen កំពុងមានបំណងបង្កើនកម្លាំងវាយប្រហាររបស់ពួកគេ ខណៈដែលក្លឹបនៅ Bundesliga កំពុងជួបការលំបាកនាពេលថ្មីៗនេះ។
លោក Simon Rolfes ប្រធានផ្នែកកីឡារបស់ Leverkusen បានមានប្រសាសន៍ថា «អរគុណចំពោះបទពិសោធន៍របស់គាត់ ពីក្របខ័ណ្ឌ Premier League ហើយ Demarai Grayគឺជាក្តីសង្ឃឹមថ្មីរបស់ពួកយើង»។
យ៉ាងណាមិញ នៅមិនមានព័ត៌មានលម្អិត ស្តីពីចំនួនទឹកប្រាក់សម្រាប់ការផ្ទេរច្បាស់លាស់នោះទេ។ ប៉ុន្តែត្រូវបានគេរាយការណ៍ថា មានតម្លៃប្រហែល ២ លានអឺរ៉ូ (២,៤៣ លានដុល្លារអាមេរិក) ដោយកិច្ចសន្យារបស់កីឡាករនិង Leicester នឹងផុតនៅរដូវក្តៅខាងមុខ៕