Gomez អាចនឹងអវត្តមាន យ៉ាងហោចណាស់ដល់ចប់រដូវកាលនេះ

0

កីឡាករខ្សែការពារអង់គ្លេស Gomez ត្រូវបានគេដឹងហើយថា មិនបានបង្ហាញខ្លួនឲ្យក្លឹបឡើយ តាំងតែពីខែវិច្ឆិកា ដោយសារបញ្ហារបួសក្បាលជង្គង់ធ្ងន់ធ្ងរ ហើយមកដល់ពេលនេះ គ្រូបង្វឹករបស់ក្លឹបលោក Jurgen Klopp បានសារភាពហើយថាកីឡាកររូបនេះ គឺស្ថិតនៅរយៈពេលយូរទៀតណាស់ ក្នុងការអាចវិលត្រឡប់មកជួយក្លឹបវិញបាន។

Jurgenl Klopp បាននិយាយថា លោកនឹងមានភាពភ្ញាក់ផ្អើលជាមិនខាន បើកីឡាករខ្សែការពាររូបនេះ នឹងអាចវិលត្រឡប់ មកជួយក្រុមវិញបានក្នុងរដូវកាលនេះ ជាក់ស្តែង Gomez អាចដើរបានជាធម្មតាទាំងនៅផ្ទះ និងទីលានហ្វឹកហាត់ក្តី ប៉ុន្តែមិនទាន់អាចវិលចូល gym ឬការរត់ជាធម្មតាវិញបាននៅឡើយទេ។

បច្ចុប្បន្ន Liverpool ពិតជាកំពុងជួបបញ្ហាខ្សែការពារយ៉ាងខ្លាំង ខណៈដែល Fabinho និង Virgil van Dijk​ ក៏សុទ្ធតែរបួសដូចគ្នា៕