Ramos អាចផ្ទេរទៅលេងឲ្យ Man UTD

0

កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករវិរៈបុរសក្លឹប Real Madrid និងជម្រើសជាតិអេស្បាញកីឡាករ Sergio Ramos គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការចាកចេញពីក្លឹប ដោយមិនមានតម្លៃខ្លួនឡើយ ទៅចូលរួមជាមួយនឹង Man UTD។

តាមរយៈកុងត្រាដែលនៅសេសសល់ កីឡាករខ្សែការពារអេស្បាញរូបនេះ នឹងអាចចាកចេញពីក្លឹប Real Madrid បានដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ ទៅកាន់លីគកំពូលអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ Man UTD នៅតែជាក្លឹប ដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ Ramosប៉ុន្តែគាត់នឹងមិនបដិសេធ ក្នុងការស្តាប់សំណើររបស់ក្លឹបផ្សេងទៀតដូចជា Man City និង Liverpool នោះដែរ៕