កីឡាករខ្សែប្រយុទ្ធឆ្នើម Camavinga ក្នុងវ័យ១៨ឆ្នាំ មកដល់ពេលនេះនៅតែបន្តមានព័ត៌មាន ក្នុងការចាកចេញពីក្លឹប Rennes ទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid និងក្រុមធំៗផ្សេងទៀតនៅអ៊ឺរ៉ុប។
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Camavinga ទីបំផុតគឺបានបដិសេធ ជាមួយនឹងក្លឹប Real Madrid ហើយដោយនិយាយថា គាត់គឺកំពុងរីករាយជាមួយនឹងក្លឹប Rennes ហើយព្រមទាំងត្រៀមបន្តកុងត្រាថ្មី នៅទីនេះផងដែរ។
គួរឲ្យដឹងដែរថា Camavinga គឺនឹងអាចបង្ហាញខ្លួនជាលើកទី៥០ហើយ នៅក្នុងការប្រកួតលើកក្រោយជូន Rennes និងក៏ធ្លាប់ជាកីឡាករវ័យក្មេងបំផុតរបស់បារាំង ក្នុងនាមជាកីឡាករអាជីព និងក៏ជាកីឡាករវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់ដំបូង មិនធ្លាប់មានតាំងតែពីឆ្នាំ ១៩១៤ផងដែរ៕
ប្រែសម្រួល៖ Lee