យោងតាមការបញ្ជាក់របស់ the Sporkeeda នៅថ្ងៃនេះបានឲ្យដឹងថា ស្ថានភាពប្រែប្រួលមួយចំនួន នឹងអាចកើតឡើង នៅក្នុងទឹកដីរបស់ Chelsea ជាមិនខាន នៅពេលដែលមានវត្តមានរបស់គ្រូបង្វឹកថ្មីគឺលោក Thomas Tuchel ហើយក្នុងនោះកីឡាករខ្សែការពារម្នាក់ នឹងត្រៀមចាកចេញមុនគេផងដែរ។
ការចេញផ្សាយរបស់ Sport Witness ក៏បានសរសេរដូចគ្នាដែរថា កីឡាករ Cesar Azpilicueta កំពុងត្រូវបានក្លឹបអេស្បាញ AT Bilbao ចាប់អារម្មណ៍ខ្លាំងមែនទែន ជាពិសេសក្រោយ
ទទួលបានដំណឹងថា គាត់នឹងអាចចាកចេញពីក្លឹប ក្រោមវត្តមានរបស់លោក Tuchel នោះ។
គួរឲ្យដឹងដែរថា កីឡាករអេស្បាញរូបនេះ ធ្លាប់បានបង្ហាញវត្តមានជូន Chelsea បានចំនួន៤០៣ប្រកួតមកហើយ និងជួយឲ្យក្លឹបលើកពានរង្វាន់ Premier League ដល់ទៅ២ដងពាន FA Cup,
League Cup និង Europa League ម្តងផងដែរ៕
ប្រែសម្រួល៖ Lee