នៅថ្ងៃនេះគ្រូបង្វឹករបស់ Spurs លោក Jose Mourinho បានចេញមកប្រកាសថា កីឡាករខ្សែប្រយុទ្ធ Harry Kane នឹងត្រូវអវត្តមានលេងឲ្យក្រុម រយៈពេលយ៉ាងហោចណាស់ ជាច្រើនសប្តាហ៍។
លោក Mourinho បានបញ្ជាក់ទៀតថាកីឡាករខ្សែប្រយុទ្ធរូបនេះ បានទទួលរងរបួសកជើងទាំងសងខាង
ក្នុងពេលប្រកួតបានតែត្រឹមពាក់កណ្តាលប្រកួត ពេលប៉ះនឹងក្រុមភ្ញៀវ Liverpool កាលពីយប់មិញ។
កីឡាករខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានចាប់ផ្តើមប៉ះទង្គិចគ្នាដំបូង ជាមួយនឹងកីឡាករ Thiago នៅដើមតង់ ប៉ុន្តែ
ក្រោយមកក៏បានដួលម្តងទៀត និងត្រូវដកចេញពីការប្រកួតតែម្តង ហើយជាលទ្ធផលម្ចាស់ផ្ទះ Spurs ចាញ់ក្រុមភ្ញៀវ
Liverpool ក្នុងលទ្ធផល ៣ទល់នឹង១៕
ប្រែសម្រួល៖ Lee