Mustafi នឹងចាកចេញពី Arsenal នៅរដូវក្តៅខាងមុខនេះ

0

ភ្នាក់ងារតំណាងកីឡាករ និងជាឪពុករបស់កីឡាករ ខ្សែការពារអាល្លឺម៉ង់ Mustafi នៅសប្តាហ៍នេះ បានអះអាងថា កូនប្រុសរបស់គាត់ នឹងបន្តរស់នៅក្នុងទឹកដី Emirates ទៀតឡើយនៅរដូវកាលក្រោយ។

កីឡាករ Shkodran Mustafi តាមបញ្ជាក់របស់ភ្នាក់ងាររបស់គាត់ បានអះអាងថា នឹងត្រូវចាកចេញពីក្លឹប នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីបានធ្លាក់ចេញពី ជម្រើស១១នាក់ដំបូង មួយរយៈចុងក្រោយនេះ។

មកដល់ពេលនេះ Mustafi បានបង្ហាញខ្លួនចំនួន ១៥០ដងមកហើយ  ជូនក្លឹបនៅគ្រប់ការប្រកួតឲ្យArsenal បន្ទាប់ពីបានផ្ទេរមកពីក្លឹប Valencia កាលពីឆ្នាំ២០១៦៕