ម៉េចចឹង! សុខៗ Pepe ឈ្លោះប្រកែកគ្នាជាមួយមិត្តរួមក្រុម ផ្អើលលើទីលានប្រកួត

0

កំពូលមហាខ្សែការពារសម្បូររឿង Porto កីឡាករ Pepe ត្រូវបានគេសង្កេតឃើញឈ្លោះគ្នានឹងមិត្តរួមក្រុមរបស់ខ្លួន គឺខ្សែបម្រើ Mamadou Loum ក្រោយពេលប្រកួតឈ្នះនឹងក្លឹប Farense ក្នុងលទ្ធផល ១-០​ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ ។

នៅពេលចប់ប្រកួតខាងលើ Pepe បានដើរទៅកាន់ Mamadou បម្រុងនឹងទះដៃអបអរ ជាមួយគ្នាតែក៏ត្រូវបានមិត្តរួមក្រុម រូបនេះបានរុញច្រានចេញ និងនិយាយពាក្យមិនសមរម្យមួយចំនួនដាក់មកគេ ។

ភ្លាមៗនោះ Pepe ក៏បានតបដោយរុញច្រាន និងប្រើពាក្យមិនសមគួរដាក់វិញ ជាលទ្ធផលពួកគេទាំងពីរ ក៏បានឈ្លោះគ្នាទៅវិញ ទៅមករហូតដល់មិត្តរួមក្រុម មកជួយដោះស្រាយ និងបំបែកគ្នាទៅវិញជាធម្មតា ៕