Jovic៖ ខ្ញុំមិនមានសំណាងសោះពេលនៅ Real Madrid

0

កីឡាករវ័យ២៣ឆ្នាំ Jovic ទីបំផុតដែលបានវិលត្រឡប់មកចូលរួមជាមួយនឹងក្លឹប Eintracht Frankfurt ក្នុងនាមជាកីឡាករខ្ចីជើង បន្ទាប់ពីបានចំណាយពេលដ៏៏លំបាក ជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid។

កីឡាករ Luka Jovic នៅថ្ងៃនេះបានលើកឡើងដោយខ្លួនឯងថា គាត់មិនសូវមានសំណាងសោះ ពេលដែលកំពុងបំពេញការងារជាមួយនឹងក្លឹប Real Madrid ហើយជាក់ស្តែងគាត់អាចរកបានតែ២គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនទាំង២រដូវកាល។

គួររំលឹកដែរថា Jovic បានផ្ទេរមកចូលរួមជាមួយនឹង Santiago Bernabeo ពីក្លឹប Frankfurt កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនប្រមាណជា៦០លានអ៊ឺរ៉ូ ប៉ុន្តែមិនសូវបានបង្ហាញខ្លួនផងរបួសផង និងលេងមិនបានល្អផង ទើបនាំឲ្យមានការផ្ទេរមកអាល្លឺម៉ង់បែបនេះ៕

ប្រែសម្រួល៖ Lee