Real Madrid ត្រៀមផែនការ 45 លានផោនទិញយក Reguilon មកវិញ

0

ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបាន the Goal ចេញផ្សាយថាបានកំពុងតែធ្វើការពិចារណារួចរាល់ហើយ ក្នុងការនាំយកកីឡាករខ្សែការពារម្នាក់ ដែលធ្លាប់ធ្វើការជាមួយគ្នាមកចូលរួមក្លឹបវិញ។

ប្រភពដដែលបានសរសេរទៀតថា Real Madrid បានត្រៀមកញ្ចប់លុយប្រមាណជា ៤៥លានផោនរួចទៅហើយ ក្នុងការចរចានាំយកកីឡាករខ្សែការពារ Sergio Reguilon ពីក្លឹបមាន់ខ្នាយមាស Spurs វិញ។

កីឡាករខ្សែការពារស្លាបឆ្វេងវ័យ២៤ឆ្នាំរូបនេះ បានចាកចេញពីក្លឹបទៅចូលរួមជាមួយនឹង Spurs កាលពីខែកញ្ញាកន្លងមក ប៉ុន្តែនៅក្នុងកុងត្រាមានន័យថាក្លឹបអាចមានសិទ្ធ ក្នុងការនាំយកកីឡាកររូបនេះមកវិញ ក្នុងតម្លៃខ្លួនលើទីផ្សារមួយ៕

ប្រែសម្រួល៖ Lee