
ក្រោយជ័យជំនះ២ទល់នឹង០ ទៅលើក្រុម Elche និងជួយសង្គ្រោះបាល់បានជាច្រើនដងរួចមកអ្នកចាំទី Ter Stegen គឺត្រូវបានគ្រូបង្វឹករបស់ក្លឹបលោក Ronald Koeman ធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃរបស់គាត់។
លើសពីនេះលោក Koeman បាននិយាយទៀតថាក្លឹបពិតជាមានសំណាងណាស់ ដែលមានវត្តមាន របស់អ្នកចាំទីអាល្លឺម៉ង់រូបនេះ។ លោកបន្តទៀតថាការប្រកួតយប់មិញនេះ គឺពិតជាស្វិតស្វាញហើយក្រុម Elche មានឱកាសតិចតួចណាស់ ព្រោះថាខ្សែការពាររបស់យើងបិទបានយ៉ាងល្អ ប៉ុន្តែគួរឲ្យសរសើរបំផុតនោះគឺ Stegen បើមិនមានគាត់ទេក្រុម Elche នឹងមានឱកាសតាមស្មើជាមិនខាន៕
ប្រែសម្រួល៖ Lee