Flick និយាយថា Bayern Munich ត្រឡប់មកស្ថេរភាពវិញហើយ

0

Bayern Munich ម្ចាស់ជើងឯកចាស់របស់អាល្លឺម៉ង់ Bundesliga មកដល់ពេលសប្តាហ៍នេះមាន៧ពិន្ទុ
មកហើយវ៉ាដាច់ក្រុមលេខរៀងទី២ នៅក្នុងតារាងបន្ទាប់ពីទទួលបានជ័យជំនះយ៉ាងអស្ចារ្យលើក្រុម Schalke។

គ្រូបង្វឹករបស់ក្លឹបលោក Hansi Flick បាននិយាយថាពេលនេះក្រុមរបស់លោកទាំងទំរង់លេងនិងស្ថេរភាពគឺ
ត្រឡប់មកវិញហើយ បន្ទាប់ពីយកបានជ័យជំនះជាលើកទី៣ យកឈ្នះក្រុម Schalke ក្នុងលទ្ធផល៤ទល់នឹង០។

Bayern Munich បានបរាជ័យម្តងកាលពីដើមខែលើក្រុម Monchengladbach ប៉ុន្តែក្រោយមកក៏ទទួលជ័យជំនះ
វិញលើក្រុម Freiburg និង Augsburg និងចុងក្រោយគឺ Schalke នេះ៕

ប្រែសម្រួល៖ Lee