ខឹងបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួន មិនដោះស្រាយនារីក្លាហាន បើករថយន្តដេញ តាមទៅកាក់ ពីមុខឲ្យបុកថែមទៀតឡេីងខ្ទេចវ៉ល់

0

ភ្នំពេញ៖ ខឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួនមិនដោះស្រាយនារីក្លាហាន បើករថយន្តដេញ តាមទៅកាក់ពីមុខឲ្យបុកថែមទៀតឡេីង ខ្ទេចវ៉ល់ បង្កការភ្ញាក់ផ្អេីលកាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ

ប្រភពព័ត៌មាន បានឲ្យដឹងថាដំបូងគេឃេីញនារីម្នាក់បេីករថយន្តម៉ាក​ Toyota Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BC-1364ធ្វេីដំណេីរតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-6001 ដោយបើកទន្ទឹមគ្នា តែមកដល់មុខ ម្ដុំមុខវត្តវាលស្បូវស្រាប់តែ រថយន្តបង្កហេតុប្រភេទកុងតឺន័រ ដឹកដែកខាងលេីនេះ បានមកដេញកៀររថយន្ត​ Toyota Prius របស់នារីក្លាហាន បណ្ដាលឲ្យបែកស្តុបនិងកាង រថយន្តតិចតួចតែរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេដោយព្យាយាម បើករត់តែត្រូវនារីខាងលេីបន្ថែមល្បឿន រថយន្តដេញ តាមជិត១គីឡូម៉ែត្រ ទេីបទាន់ហេីយសម្រេចចិត្ត បួងចង្កូតរថយន្ត ទៅខាងឆ្វេងដៃរួចជាន់ហ្រ្វ័ង ឈប់ពីមុខរថយន្ត បង្កហេតុធ្វើឱ្យរថយន្តបង្កបុកបន្ថែមអូសជាង៥ម៉ែត្របណ្តាលឲ្យរថយន្ត Toyota Prius រងការខូចខាត យ៉ាងដំណំតែមិនធ្វេីឲ្យនារីខាងលេី ប្រជាពលរដ្ឋណាម្នាក់ រងរបួសឡេីយ ភ្លាមៗនោះ នារីក្លាហានខាងលេីក៏បានស្រែក ឲ្យប្រជាពលរដ្ឋ ជួយនិងឃាត់តៃកុងរថយន្តបង្កផងដែរតែដោយឃេីញស្ថានភាពជាក់ស្ដែងសាហាវពេកប្រជាពលរដ្ឋ ទ្រាំមិនបានក៏ដាក់តៃកុង រថយន្តបង្កម្នាក់១ដៃ១ជើង ទន់ខ្លួនដេក សន្លប់ត្រូវបានសមត្ថកិច្ច ដឹកយកទៅពេទ្យ ផងដែរ

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានធ្វេីការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីរង់ចាំដោះស្រាយ តាមក្រោយ