Sevilla កំពុងចរចាសុំទិញខ្សែប្រយុទ្ធ Atalanta ម្នាក់តម្លៃ១៥លានអ៊ឺរ៉ូ

0

កីឡាករខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Alejandro Gomez ត្រូវបានគេរំពឹងទុកថានឹងអាចចាកចេញពីក្លឹប Atalanta ក្នុងពេលខាងមុខនេះហើយ បន្ទាប់ពីបានធ្លាក់ចេញពីជម្រើស១១នាក់ដំបូង របស់លោកគ្រូបង្វឹក Gian Piero Gasperini ប៉ុន្តែដឹងដែរមានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍។

the Goal បានអះអាងថាក្នុងនោះក្លឹបអេស្បាញ Sevilla ក៏បានបង្ហាញពីបំណងចង់បានកីឡាកររូបនេះខ្លាំងដែរ ដោយនឹងហ៊ានចំណាយប្រាក់ដល់ទៅ១ ៥លានអ៊ឺរ៉ូ ដើម្បីសុំចរចាទោះបីជាដឹងថា នឹងត្រូវជួបគូប្រជែងច្រើនក្តី ហើយជាពិសេសកីឡាករវ័យចំណាស់រូបនេះ មិនបានលេងឡើយ តាំងតែពីពាក់កណ្តាលខែធ្នូ។

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ អាចរកគ្រាប់បាល់បានទៅដល់៥០គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២០៩ប្រកួត ចាប់តាំងតែពីបានចូលរួមជាមួយនឹងក្លឹប Atalanta កាលពីឆ្នាំ២០១៤ ប៉ុន្តែមកដល់ពេលនេះកីឡាករបានត្រឹមតែ ធ្វើការហ្វឹកហាត់ដាច់ដោយឡែកប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee