យើងបានដឹងមកហើយថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jack Wilshere ក្នុងវ័យ២៩ឆ្នាំ ទើបតែសម្រេចចិត្ត ចូលរួមជាមួយនឹងក្លឹប Bournemouth បន្ទាប់ពីបានបញ្ចប់ទៅនៃកុងត្រា ជាមួយនឹងក្លឹប West Ham អស់រយៈពេល៣ខែមកហើយ។
បង្ហាញអារម្មណ៍ទៅនឹងកុងត្រា កីឡាករផ្ទាល់បាននិយាយសារភាពថា គាត់មិនដែលអាចស្រម៉ៃបានទេថា គាត់នឹងធ្លាក់ខ្លួន មកលេងនៅលីគទី២របស់អង់គ្លេសបែបនេះ ប៉ុន្តែរំពឹងយ៉ាងមុតម៉ាំថានឹងត្រូវតែជួយ Bournemouth ឲ្យមានឱកាសត្រឡប់មក Premier League វិញរដូវកាលក្រោយ។
Wilshere និយាយថា៖ខ្ញុំមិនដែលលេងនៅ Championship ឬព្យាយាមដើម្បីលេងឲ្យក្លឹប ដែលចង់ឈ្នះតំណែងឡើងមក Premier League បែបនេះឡើយ ប្រសិនបើអ្នកសួរខ្ញុំកាលពី១០ឆ្នាំមុន
នោះខ្ញុំនឹងបដិសេធជាមិនខាន ហើយនឹងមិនដែលពាក់ព័ន្ធគ្នាបែបនេះឡើយ ប៉ុន្តែពេលនេះខ្ញុំនៅទីនេះខ្ញុំរួចរាល់ហើយ ដើម្បីជួយដល់ Bournemouth និងជួយឲ្យក្លឹបឡើងទៅលីគកំពូលវិញ៕
ប្រែសម្រួល៖ Lee