Ceballos និយាយថា Odgaard គួរតែពិចារណាចាកចេញពី Real Madrid

0

យើងបានមើលឃើញគ្រប់គ្នាហើយថា កីឡាករវ័យក្មេង Odegaard សញ្ជាតិន័រវេស គឺមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្ហាញខ្លួនជូនក្លឹប Real Madrid ក្រោមការដឹកនាំរបស់លោក Zindine Zidane ឡើយជាពិសេសនៅរដូវកាលនេះ។

កីឡាករខ្សែបម្រើរបស់កាំភ្លើងធំ Arsenal កំពុងឡើងជើង Dani Ceballos បាននិយាយបែបលើកទឹកចិត្តដល់កីឡាករ Odegaard ថាគួរតែសម្រេចចិត្តចាកចេញពី Real Madrid ទៅពីព្រោះថាកីឡាករវ័យក្មេង គួរតែអាចលេងឲ្យបានច្រើនជាងនេះ។

គួរឲ្យដឹងដែរថាកន្លងមកជាច្រើនរដូវកាល Odegaard រវល់មិនដែលបានលេងឲ្យ Real Madrid ឡើយពោលគឺ ត្រូវក្លឹបចុះកុងត្រាខ្ចីជើង ទៅលេងជាមួយនឹងក្លឹបផ្សេង រហូតជាពិសេសចុងក្រោយនេះគឺ Real Sociedad៕

ប្រែសម្រួល៖ Lee