Ribery ចង់វិលត្រឡប់ Bundesliga វិញ

0

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹបអ៊ីតាលី Firontina បច្ចុប្បន្នគឺលោក Frank Ribery ត្រូវបានគេដឹងថា កំពុងគិតពិចារណាអំពីលទ្ធភាព ក្នុងការវិលត្រឡប់មកលេងនៅលីគកំពូលអាល្លឺម៉ង់វិញ ក្នុងពេលដែលកុងត្រារបស់គាត់ ជាមួយនឹងក្លឹបជិតនឹងផុតកំណត់ទៅហើយ នៅក្នុងរដូវក្តៅក្រោយនេះ។

អតីតកីឡាករឆ្នើមរបស់ក្លឹប Bayern Munich រូបនេះបានធ្វើការប្រកាសបើកចំហចិត្ត ថាចង់វិលត្រឡប់មក Bundesliga វិញក្រោយទើបបានចូលរួមជាមួយនឹង Fiorentina កាលពីរដូវកាលមុនប៉ុណ្ណោះ និងបានបង្ហាញខ្លួនបាន ១៥ប្រកួតមកហើយនៅ Serie A ។

រំលឹកដែរថា Ribery បានក្លាយទៅជាកីឡាករឆ្នើម និងជាវិរៈបុរសរបស់ក្លឹប Bayern Munich ក្រោយការចូលរួមក្លឹបនេះកាលពីឆ្នាំ២០០៧ ដោយអាចលើកពានរង្វាន់ជាមួយនឹងក្លឹប រហូតទៅដល់ ១២ដងពានក្នុងស្រុក មុនពេលសម្រេចចិត្តចាកចេញ៕

ប្រែសម្រួល៖ Lee